Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ពោធិ៍សាត់)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បាន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅកាងារឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដែលបានដំណើរការ រយៈពេល២ថ្ងៃ  ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុកក្រុងទាំង៦ និងមេឃុំ ចៅសង្កាត់ទាំង៤៩ ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត តំណាងអង្គការសង្គមស៊ីវិលសរុប ២០០នាក់ផងដែរ។

ថ្លែងនៅក្នុងពិធី លោក ម៉ៅ ធនិន អភិបាលខេត្ត បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃដំណើរការសន្និបាតឱ្យដឹងថា អង្គសន្និបាត បានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផល សម្រេចបានក្នុងឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន៧ ពីសំណាក់អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តក្នុងនោះ មានបទ អន្តរាគមន៍ របស់ស្នងការនគរបាលខេត្ត ស្តីពីវិធានការណែនាំ អប់រំអ្នកបើកបររថយន្តដឹកកម្មករ កម្មការនីតាមរោងចក្រ, មន្ទីរពាណិជ្ជកម្មខេត្ត អំពីស្រូវ អង្ករចុះថ្លៃ និងវិធានការបន្ត, អាជ្ញាធរស្រុកភ្នំក្រវាញ ពាក់ព័ន្ធបង្កាបង្ក្រាបរុករានដីព្រៃខុសច្បាប់, មន្ទីរបរិស្ថាន ស្តីពីបទល្មើសធនធាន ធម្មជាតិ ក្នុងតំបន់ការពារ, អាជ្ញាធរស្រុកក្រគរអំពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិធានការការពារធនធានជលផល និងព្រៃលិចទឹក និងបទអន្តរាគមន៍របស់អាជ្ញាធរ ស្រុកបាកាន ស្តីពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ អង្គសន្និបាតបានពិភាក្សារកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០១៧ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

លោក ប៉ាវ ហមផាន បានថ្លែងឲ្យដឹងថា លើមូលដ្ឋាននេះ សន្និបាតរដ្ឋបាលខេត្តពោធិ៍សាត់ មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្តប៉ុណ្ណោះទេ បានទាំងការបូកសរុប វាយតម្លៃតាមវិស័យនានាក្នុងខេត្តទាំងមូល។

លោកបានលើកឡើងទៀតថា យោងទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ បានណែនាំនិងផ្តាំផ្ញើដល់រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តទាំងមូល ត្រូវតែតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាម ផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់ របស់ក្រសួងមហាផ្ទៃក៏ដូចរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមជម្រាបថា​ សន្និបាតបានអញ្ជើញតំណាងអាជ្ញាធរ ស្រុក ក្រុង ឃុំសង្កាត់ មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ចនានាចូលរួម ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់បានរួមគ្នា ពិនិត្យវាយតម្លៃនូវសមិទ្ធិផលការងារដែលខេត្ត សម្រេចបានរយៈពេល១ឆ្នាំកន្លងមក និងការងារដែលនៅសេសសស់ ខ្វះចន្លោះ និងកំណត់បញ្ហាប្រឈមកាលានុវត្តភាពដើម្បីឈានទៅរក ដំណោះស្រាយប្រកប ដោយប្រសិទ្ធិភាព និងមានភាពសក្ត័សិទ្ធិដែលអាចធានា ឆ្លើយតបបាន នូវតម្រូវការចាំបាច់ និងពិតប្រាកដនៅមូលដ្ឋាន ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com