Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ បានដាក់ឲ្យដេញថ្លៃ នៅគម្រោងក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការ លើឃ្លាំងស្ដុកស្រូវចំនួន ២០​ម៉ឺនតោន ឬ៣ពាន់តោនក្នុង១ថ្ងៃ ដែលមានទីតាំងនៅខេត្តបាត់ដំបង គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានប្រាប់អង្គភាព Fresh News ថា មានក្រុមហ៊ុនចំនួន៤ប៉ុណ្ណោះ បានដាក់សំណើចូល​រួមដេញថ្លៃលើគម្រោងបង្កើតឃ្លាំងស្ដុកស្រូវ ចំនួន២០ម៉ឺន តោននេះ ក្រុមហ៊ុនទាំងនោះរួមមាន៖ ធនាគារស្រូវ, ក្រុមហ៊ុនឃែតថល​​ ហ្វូដ អ៊ិនវេសមេន អ៊ីមផត ខូអិលធីឌី, រោងម៉ាស៊ីនកិនស្រូវអ៊ីងវណ្ណម៉ៅ និងក្រុមហ៊ុន ANDURIZ (Cambodia) Sarl ។

លោកបន្ដទៀតថា ក្រុមហ៊ុនទាំង៤នេះ នឹត្រូវវាយតម្លៃជាឯករាជ្យ ដោយ Mekong Strategic Partner​​​ ដើម្បីត្រួតពិនិត្យ គុណវុឌ្ឍ មុននឹងសម្រេចដាក់ ជូនក្រុមប្រឹក្សាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ ពិនិត្យនិងសម្រេច​​ថាតើ ក្រុមហ៊ុនមួយអាចទទួល បានការសាងសង់ឃ្លាំងស្ដុកស្រូវ នៅខេត្តបាត់ដំបង។

លោកបន្ថែមទៀតថា គម្រោងឃ្លាំងស្ដុកស្រូវនេះ ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយធនាគារអភិវឌ្ឍន៍ជនបទ ហើយការវាយតម្លៃនឹងធ្វើឡើងក្នុងខែមករានេះ។ បន្ទាប់ពីទទួលបានគម្រោងនេះ ក្រុមហ៊ុននឹងអនុវត្តន៍យ៉ាងយូរបំផុតមួយឆ្នាំ ដើម្បីសាងសង់ឃ្លាំងស្ដុកស្រូវឲ្យរួចរាល់។

លោក កៅ ថាច បានបញ្ជាក់ទៀតថា ឃ្លាំងស្ដុកស្រូវ ដែលនឹងត្រូវលេចរូបរាងឡើង នៅខេត្តបានដំបង ដែលជាខេត្តជង្រុកស្រូវ ​​នឹងរួមចំណែកបាន១ភាគធំ ក្នុងការស្ដុកស្រូវរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក នៅរដូវប្រមូលផល ជាក់ស្ដែងដូចបញ្ហាដែល​កើតឡើង នូវរដូវប្រមូលផលស្រូវ សែនក្រអូប ឆ្នាំ២០១៦ជាដើម៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com