Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ នៅឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រ​កាត់ដេរ​បិទទ្វារចំនួន ១៤១កន្លែង ប៉ុន្តែទោះជាយ៉ាងណាក្តី របាយការណ៍ របស់ក្រសួង​ការងារបាន​រកឃើញថា នៅឆ្នាំ២០១៦នេះ ក៏មានរោងចក្រ​កាត់ដេរបើក​ថ្មីចំនួន​១៤៩កន្លែង ច្រើនជាងរោងចក្រដែលបិទទ្វដែរ ថែមទៀតដែរ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ថា បានចាត់ទុកថា ករណីនេះ មិនបានបង្កភាព​អត់ការងារ​ធ្វើដល់កម្មករ​កម្ពុជាទេ ដោយសារ​តែចំនួន​រោងចក្រ​កើតច្រើនជាងបិទទ្វា។ លោក ហេង សួរ បានឲ្យដឹងថា «រោងចក្រកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា បានបិទអស់ ១៤១ តែក្នុងនោះក៏មានរោងចក្រកាត់ដេរ និងផលិតស្បែកជើង ក៏បានបើកថ្មី ១៤៩ដែរ»

លោកអ្នកនាំពាក្យបានបន្តថា ក្រៅពីនេះ ក៏មានរោងចក្រ-សហគ្រាសផ្សេងពីរោងចក្រកាត់ដេរ និងផលិតស្បែកជើង បានបើកថ្មីមានជាង៤៦០ទៀតដែរ។ លោកបន្ថែមថា កំណើននេះ នៅអាចរក្សាសមតុល្យនៃកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា ពោលគឺនៅអាចឆ្លើយតបជាមួយតម្រូវការស្វែងរកកការងាររបស់កម្មករនិយោជិតបានល្អ ក្នុងឆ្នាំ២០១៦នោះ ល្អជាងឆ្នាំ២០១៥។

សូមជម្រាបថា នៅឆ្នាំ២០១៥ មានរោងចក្រកាត់ដេរ​បើកថ្មីចំនួន ៤៣កន្លែង តែបានបិទទ្វារអស់ ៧៧កន្លែង។ ហើយក្រសួង​ការងារបានរំពឹងថា នៅឆ្នាំ២០១៧ ការបើកទ្វារនៃ​រោងចក្រកាតដេរទាំងនេះ នឹងមានកំណើនជាងឆ្នាំមុនៗ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com