(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាស ផ្លាស់ប្ដូរតំណែង លោក សុខ លូ ជាអភិបាលខេត្តកំពង់ធំ ជំនួសលោក អ៊ុត សំអន ដែលត្រូវបានផ្លាស់ទៅ​ធ្វើការងារនៅ​​ក្រសួង​មហាផ្ទៃ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក សុខ លូ ឧត្តមមន្រ្តីថ្នាក់ទី១ ឱ្យធ្វើជាអភិបាលខេត្តកំពង់ធំ ជំនួសតំណែង លោក អ៊ុត សំអន ដែលត្រូវបានផ្លាស់ទៅ​ធ្វើការងារ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃវិញ។