Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ព្រះសីហនុ)៖ បុរសជនបរទេសម្នាក់ កំពុងអង្គុយផឹកស្រាក្រឡុកលើកៅអីផ្តៅ នៅលើឆ្នេរខ្សាច់មាត់សមុទ្រសុខៗ ស្រាប់តែប្រកាច់ផ្ងារមកក្រោយ ដាច់ខ្យល់ស្លាប់​ភ្លាម​មួយរំពេច។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុចឆ្នេរ អូរឈើទាល ស្ថិតក្នុង​ក្រុម១៤ ភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសជនរងគ្រោះឈ្មោះ ​DAVID COOK​ អាយុ៧១ឆ្នាំ សញ្ជាតិ​អង់គ្លេស កាន់លិខិតឆ្លងដែន លេខ​542945063 ទិដ្ឋាការលេខ TI​12010060។

នគរបាលបញ្ជាក់ថា ជនបរទេសរូបនេះ ​ចូលស្នាក់នៅ ផ្ទះសំណាក់ G​B​T​2 បន្ទប់៥៦៣ កាលពីរសៀលថ្ងៃ​​កើតហេតុ ក្រោយមក​ជនរងគ្រោះបានដើរលេងតាមឆ្នេរ រួចហើយក៏បានចូលផឹក ស្រាក្រឡុក១កែវ និង​ស្រាបៀរ១កែវ លុះផឹកបានមួយសន្ទុះក៏មានអាការៈ ដង្ហក់បញ្ឈរភ្នែករួចក៏ប្រកាច់បះជើងទៅក្រោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

យោងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន​មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះ សាកសព ស្លាប់ដោយ ជម្ងឺ​(​គាំងបេះដូង​)។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកទៅ​រក្សារទុក នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំក្រុមគ្រួសារ និងស្ថានទូត​មកទទួលយកទៅស្រុក​កំណើតវិញ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com