Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(កណ្តាល)៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធាន​គណៈអចិន្រ្តៃយ៍​គណៈពង្រឹង​មូលដ្ឋាន​ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល នៃគណបក្ស​ប្រជាជន​កម្ពុជា បានថ្លែងថា ៧ មករា ជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ នៃសិទ្ធិសេរីភាព សុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបណ្ឌិត ហ៊ាន សាហ៊ីប លើកឡើងដូច្នេះក្នុងពិធីរំឭកខួបអនុស្សាវីយ៍លើកទី៣៨ នៃទិវាជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៧ ដែលបានរៀបចំនៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល។

ពិធីនេះត្រូវបានរៀបចំយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់បណ្ឌិត ហ៊ាន សាហ៊ីប ហើយក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ នៃគណៈពង្រឹងមូលដ្ឋានស្រុក និង គណៈពង្រឹងមូលដ្ឋានឃុំ សមាជិកសមាជិការនៃគណៈកម្មាធិការគណបក្សស្រុក មន្ទីរបក្សជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ រួមទាំងកងនគរបាល កងសិករង និង កងរាជអាវុធហាត់ស្រុក ប្រធាន និង សមាជិកសមាជិកាគណបក្សឃុំ ប្រធានសាខាបក្សតាមសាលារៀន និង មណ្ឌលសុខភាព សិស្សកាយឫទ្ធិ និង កាកបាទក្រហម​នៃវិទ្យាល័យ​ហ៊ុនសែនខ្សាច់កណ្តាល រួមនិងប្រជាពលរដ្ឋនៅឃុំព្រែកតាមាក់ សរុបជាង ៥០០នាក់។
 
លោក ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីនោះថា ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០១៧) ជាទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងជាចំណុចចាប់ផ្តើមនៃការរស់ឡើងវិញ ទាំងអាយុជីវិត សិទ្ធិសេរីភាព និង ការកសាងសុខសន្តិភាព​ពេញបរិបូរណ៍ ដែលជាកាលានុវត្តភាព​នៃការអភិវឌ្ឍ​លើគ្រប់វិស័យ​នៅកម្ពុជា​ដូចសព្វថ្ងៃនេះ។

លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ដូច្នេះ «ឈរលើមូលដ្ឋាន នៃជ័យជម្នះ «ថ្ងៃ ៧ មករា» កម្ពុជាបានវិវឌ្ឍន៍ឈានឡើងជាលដំដាប់ចេញពីចំណុចសូន្យ ពោលគឺ កម្ពុជាពីមុនដែលជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ឥឡូវបានក្លាយជាទឹកដីសន្តិភាព និង ការអភិវឌ្ឍ។

កម្ពុជាពីមុនដែលតែងតែប្រើអាវុធដើម្បីដណ្តើមអំណាចគ្នា ឥឡូវបានក្លាយជាជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជាពីមុន ដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និង ឯកោ ទាំងខាងសេដ្ឋកិច្ច និង នយោ បាយ ឥឡូវបានក្លាយទៅជាប្រទេស ដែលកំពុងសមាហរណកម្ម ខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និង ពិភពលោក។ កម្ពុជាពីមុនជាប្រទេសគ្របដណ្តប់ដោយភាពក្រីក្រ និង មានអសន្តិសុខស្បៀង ឥឡូវបានក្លាយ​ទៅជាប្រទេសនាំ​ស្បៀងចេញជាដើម»។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបន្តថា ៧ មករា បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស ហើយកត្តាសុខសន្តិភាពនេះ បានផ្តល់ឱ្យ នូវសមិទ្ធផលជាច្រើនរួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធបណ្តាញ អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ ការកើនឡើងនូវរោងចក្រ សហគ្រាស ភ្ញៀវទេសចរ ការងារជាដើម៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com