Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ភ្នំពេញ)៖ កម្មសិក្សាការីក្រុមទីពីរ ថ្នាក់អង្គរធំ វេនរសៀលបានធ្វើចុះធ្វើកម្មសិក្សាស្រាវជ្រាវលើប្រធានបទ «ការសិក្សាពីប្រតិបត្តិការ នៃសវាលើកដាក់ទំនិញ នៅកំពង់ផែស្វ័យតភ្នំពេញ» រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយតិរៈវិថី ព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណតកុងតឺន័រថ្មី LM 17 ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កម្មសិក្សានេះមានគោលបំណងសំខាន់ចំនួន៥ រួមមានគោលបំណង៖ ទីមួយ ស្វែងយល់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃកំពង់ផែ ស្វយ័តភ្នំពេញ។ គោលបំណងទីពីរ គឺស្វែងយល់ពីប្រភេទសេវាកម្មនានា នៅកំពង់ផែស្វយ័យភ្នំពេញ។ គោលបំណងទី៣ គឺស្វែងយល់ពីនីតិវិធី នៃការរៀបចំសំណុំឯកសារប្រើប្រាស់សេវាកម្មដឹកជញ្ជូន។  គោលបំណងទី៤ គឺស្វែងយល់ពីទស្សនរបស់ក្រុមហ៊ុន លើការបម្រើសេវាកម្ម និងកម្រិតនៃគុណភាពសេវាកម្ម និងគោលបំណងទី ៥គឺ វិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាសនិងការគំរាមកំហែង (SWOT) នៅកំពង់ផែស្វ័យតភ្នំពេញ។

កម្មសិក្សាការីវគ្គវិក្រិត្យការមន្រ្តីជាន់ខ្ពស់ទាំង១១រូប រួមមាន៖ លោក សោម ណារិទ្ធ, លោកសម សំអឿន, លោកស្រី តិមា វិច្ឆិកាល, លោក សំ រ៉ានី, លោក ជា ហាន លោក សាយ ចាន់ដារា, លោក រ៉ែម សុផល, កញ្ញា កេត ផានណារី, លោក ណាង ចំណាន, លោក អ៊ុ សុឡី និង លោក ឆុម ប៊ុនឆាយ។
នៅក្នុងអំឡុងពេលនៃការចុះកម្មសិក្សាស្វែងយល់នេះ មន្រ្តីគ្រប់គ្រង និងមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានកំពង់ផែស្វ័យភ្នំពេញ បានខិតខំយកចិត្តទុកដាក់ទទួល ស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

មន្រ្តីកំពង់ផែបានសហការណ៍ផ្តល់នូវរាល់ឯកសារដែលជាប់ពាក់ព័ន្ធ និងការសិក្សាស្រាវជ្រាវ ព្រមទាំងជួយសម្របសម្រួលផ្តល់បទសម្ភាសន៍ជាមួយមន្រ្តីគ្រប់គ្រង មន្រ្តីបច្ចេកទេស និងអតិថិជនរបស់កំពង់ផែស្វយ័ត។ លើសពីនេះទៅទៀត កំពង់ផែបានផ្តល់មធ្យោបាយធ្វើដំណើរពីភ្នំពេញ ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងណែនាំធ្វើទស្សនកិច្ចសិក្សាពីប្រតិបត្តិការ និងសកម្មភាពលើកដាក់ទំនិញ ការដឹកជញ្ជូនទំនិញ  និងឃ្លាំងស្តុកទំនិញផងដែរ។

ការសិក្សាស្រាវជ្រាវនេះ មានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយើងនាពេលបច្ចុប្បន្ន នៅក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា យើងបាន និងកំពុងធ្វើកំណែទម្រងទាក់ទង និងសេវាកម្មសាធារណៈ នៅតាមគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ជាសហគ្រាសសាធារណៈ របស់រដ្ឋដែលមានស្វ័យភាពទាំងរដ្ឋបាល និងហិរញ្ញវត្ថុ។ ការសិក្សានេះក៏ផ្តល់សារៈសំខាន់ផងដែរក្នុងការជួយតាមដាន និងលើកកម្ពស់ការអនុវត្តន៍នូវ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលប្រទេសយើងបានអនុវត្តចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ។

លើសពីនេះទៅទៀត លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះអាច ផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសេវាកម្មនានា នីតិវិធីព្រមទាំងប្រតិបត្តិការនៃសេវាដឹកជញ្ជូន តាមផ្លូវទឹកដល់អ្នកសិក្សានិងសាធារណៈជន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ក៏អាចជួយបំភ្លឺដល់អ្នកសិក្សាជំនាន់ក្រោយអោយលើកយកមកធ្វើជាឯកសារយោង និងសិក្សាបន្តនាពេលអានាគត។ ម្យ៉ាងវិញទៀត លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងផ្តល់ជាមេរៀន បទពិសោធន៍ល្អៗ ចែករំលែកដល់មិត្តកម្មសិក្សាការី ដែលអញ្ជើញមកពីអង្គភាពផ្សេងៗ ត្រិះរិះពិចារណា យកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។  

កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ទាំងអស់ សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ដែលបានអនុញ្ញាត លោក យឹម ជឿន ប្រធាននាយកដ្ឋានចំណតកុងតឺន័រថ្មី LM 17 និងមន្រ្តីរបស់កំពង់ផែទាំងអស់ និងទទួលយើងខ្ញុំទាំងអស់គ្នាមកចុះកម្មសិក្សា នៅកំពង់ផែស្វយ័តភ្នំពេញ។ កម្មសិក្សាទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោក យក់ ប៊ុនណា នាយកសាលាភូមិន្ទ រដ្ឋបាល និងមន្រ្តីសាលាទាំងអស់ ដែលបានខិតខំអស់ពីកំលាំងកាយចិត្តក្នុងការរៀបចំកែទម្រង់កម្មវិធីសិក្សា ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ជាហេតុកម្មសិក្សាទាំងអស់ មានឳកាសក្នុងការសរសេររបាយការណ៍កម្មសិក្សានេះឡើង ដើម្បីបញ្ចប់ការសិក្សាវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់នេះ ប្រកបដោយជោគជ័យ តាមការកំណត់របស់សាលា៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com