(តាកែវ)៖ ទស្សនារូបភាពព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ យាងតាម​ព្រះទីនាំង​​រថភ្លើង​ដល់​ស្ថានីយ៍​​រថភ្លើង​​ខេត្តតាកែវ។ ព្រះទីនាំង​​របស់ព្រះអង្គទាំងទ្វេ នឹង​ឈប់ចត​​នៅស្ថានីយ៍​ចំនួន៣កន្លែង,​ ទី១៖ស្ថានីយ៍រថភ្លើង​នៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើង​នៅខេត្ត​កំពត និងទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។

ការយាងតាមរថភ្លើងរបស់ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន៕