(បាត់ដំបង)៖ ដោយសារមានវិបត្តិក្នុងគ្រួសារបុរសម្នាក់គិតខ្លីសម្រេចចិត្តធ្វើអត្តឃាតចងក.សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥៖០០នាទី​ទៀបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្រុមទី២៥ភូមិ-សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង០៥៖០០នាទីទៀបភ្លឺថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ នៅចំណុចក្រុមទី២៥ភូមិ-សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានបុរស់ម្នាក់ឈ្មោះ ស៊ូ សារិទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានសម្រេចចិត្តធ្វើអត្តឃាតចងក.សម្លាប់ខ្លួនបញ្ចប់ជីវិត​ ដោយសារតែមានវិបត្តិក្នុងគ្រួសារ​មានលក្ខណៈ ធ្ងន់ធ្ងរមិនអាចដោះស្រាយបាន។

បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចនគរបាលក្រុងបានចុះទៅផ្ទះកើតហេតុ ដើម្បីធ្វើកោសលវិច័យលើសពជនរងគ្រោះ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបាន​ធ្វើអត្តឃាត ចងក.សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយពុំមានអំពើឃាតកម្ម អ្វីផ្សេងនោះឡើយ។

បច្ចុប្បន្នសពជនរងគ្រោះ បន្ទាប់ពីបានពិនិត្យហើយ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕