(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៧លើក) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់ ១០នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន​១៨គ្រឿង រួមមានម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង រថយន្ដធុនធំចំនួន២គ្រឿង និងអ្នកថ្មើរជើង២នាក់ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៨លើក, មិនគោរពសិទ្ធិ៣លើក និង ស្រវឹង១លើក។

សូមបញ្ជាក់ថារយៈ២៩ថ្ងៃចាប់ពីថ្ងៃទី​ ០១ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៣៦នាក់ រងរបួសធ្ងន់ចំនួន ៣៥៧នាក់ និងរង់របួសស្រាលចំនួន ២៥៧នាក់៕