(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ដោយកំណត់យកថ្ងៃទី២២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ (ចាប់ពីឆ្នាំ២០១៧) ដើម្បីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ។ នេះបើយោងតាមសារាចរណែនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

តាមសារាចរណែនាំ ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «ការរៀបចំទិវាជាតិនេះ ចាំបាច់ត្រូវតែចាត់តាំងប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីបញ្ជៀបនូវការយល់ដឹង ដល់ម្ចាស់កម្មសិទ្ធគោលដៅ និងប្រជាពលរដ្ឋទាំងអស់អំពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីគ្រោះអគ្គិភ័យ ក៏ដូចជាចូលរួមតាមបទបញ្ញត្តិដែលបានចែងនៅក្នុងច្បាប់ និងលិខិតបទដ្ឋាននានា សំដៅកាត់បន្ថយឲ្យបាន អតិបរមានូវគ្រោះថ្នាក់ និងមហន្តរាយដោយអគ្គិភ័យ។ ព្រមជាមួយនោះ ក៏សំដៅលើកកម្ពស់ប្រសិទ្ធភាព ប្រតិបត្តិការបង្ក្រាប និងពន្លត់អគ្គិភ័យរបស់គ្រប់អង្គភាព សមត្ថកិច្ចពន្លត់អគ្គិភ័យឲ្យកាន់តែវិវត្តន៍រីកចំរើន ស្ទាត់ជំនាញ ទទួលបាននូវជំនឿជឿជាក់ពីសំណាក់សាធារណជន»

សូមអានព័ត៌មានលម្អិតនៃសារាចរណែនាំ ខាងក្រោមនេះ៖