(ភ្នំពេញ)៖ ព្រឹត្ដិការប្រគំតន្ដ្រីឆ្លងឆ្នាំ២០១៧នេះ ពីតារាចម្រៀង ៣ផលិតកម្មល្បីៗប្រចាំនៅកម្ពុជា នៅកោះពេជ្រ ចាប់ពីយប់នេះតទៅ ដែលរួមមាន WE Production, ហង្សមាស និងរស្មីហង្សមាស ។

តន្ត្រីឆ្លងឆ្នាំ២០១៧ របស់ស្រាបៀកម្ពុជា នឹងប្រារព្ធឡើងចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដោយចាប់ផ្តើមពីម៉ោង៧យប់ នេះតទៅ នៅមុខសាលមហោស្រពកោះពេជ្រ។

តារាចម្រៀង ដែលនឹងចូលរួមសម្តែងរួមមាន កញ្ញា ឱក សុគន្ធកញ្ញា លោកឆន សុវណ្ណរាជ លោកណុប ប៉ាយ៉ារិទ្ធ អ្នកនាងពេជ្រ សោភា កញ្ញាសុគន្ធ នីសា លោកជីដេវីដ លោកប៊ុត សីហា លោកនី រតនា លោកវង្ស ដារ៉ារតនា កញ្ញារ៉េត ស៊ូហ្សាណា លោកថែល ថៃ លោកដួង វីរៈសិទ្ធ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។

ក្នុងការប្រគំតន្ត្រីនេះ ក៏មានការលេងហ្គេម យករង្វាន់អនុស្សាវរីយ៍ ពីស្រាបៀរកម្ពុជាផងដែរ៕