(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃពុធ ទី២៨ ខែឆ្នូ ឆ្នាំ២០១៦នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានរៀបចំពិធីបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រី នគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនចំនួន៧៧រូប ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំនាយកដ្ឋានកណ្ដាល នគរបាលយុត្ដិធម៌៕