(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងទេសចរណ៍» ដើម្បីបង្កើត រចនាសម្ព័ន្ធថ្មី នេះបើយោងតាមអនុក្រឹត្យដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

ការសម្រេចបង្កើតរចនាសម្ព័ន្ធថ្មីនេះ ដោយយោងតាមសភាពការណ៍រីកចម្រើន នៃវិស័យទេសចរណ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋ និងយោងតាម​សំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងទេសចរណ៍ ដែលមានរចនាសម្ព័ន្ធដូចខាងក្រោម៖

* អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
* អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ
* អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
* អគ្គាធិការដ្ឋាន
* វិទ្យាស្ថានជាតិទេសចរណ៍
* ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងមានគ្រឹះស្ថានសាធារណ:ក្រោមអាណាព្យាបាលក្រសួងទេសចរណ៍ ដូចជា សាកលវិទ្យាល័យ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច, សាលាវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានអង្គរ៕