(ព្រះសីហនុ)៖ ​អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៧ខ្សែ​ ដើម្បី​ឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង ក្នុងពិធី​បុណ្យសមុទ្រនាខេត្តព្រះសីហនុ ថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦។

លេខទូរស័ព្ទពិសេសដែលអាចឲ្យប្រជាពលរដ្ឋទាក់ទងបាន២៤ម៉ោងរួមមាន​៖ 117, 118, 740, 741, 742, 743 និង 744៕