(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៨យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានបុរសម្នាក់បា​ន​ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដែលត្រូវបានគេសង្ស័យថា ធ្លាក់ពីអគារ​មួយកន្លែងទើបនឹងសាងសង់ថ្មី ក្បែរផ្សារទំនើប Pencil ទល់មុខសណ្ឋារគារកាំបូឌីយ៉ាណា ស្ថិតនៅសង្កាត់ចុតុមុខ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា គេនៅមិនទាន់ស្គាលពីអត្តសញ្ញាណបុរសជាជនរងគ្រោះ ដែលធ្លាក់ស្លាប់ពីលើអគាររូបនេះនៅឡើយនេះទេ ហើយក៏មិនបានដឹងថាមូលហេតុអ្វី ​ដែលបណ្ដាលអោយបុរសនោះធ្លាក់ពីអគារនោះទេ។​ ក្រោយពេលកើតហេតុសមត្ថកិច្ចបា​នចុះមកស្រាវជ្រាវ​ហេតុការណ៍នេះភ្លាមៗ និងកំពុងធ្វើកំណត់អត្តសញ្ញាណជនរងគ្រោះផងដែរ៕