(ភ្នំពេញ)៖ ក្រោយពីបានទទួលដំណឹងថា លោកព្រឺទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាព នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្រ្តី សមាជិក-សមាជិកា យុវជន អ្នកស្ម័គ្រចិត្ត នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែងជាទីបំផុត ចំពោះមរណភាពនេះ ហើយសម្តេចសូមចូលរួមសោកស្ដាយជាទីបំផុត ជាមួយនឹងក្រុមគ្រួសារ នៃសពនូវការបាត់បង់ លោកព្រឺទ្ធាចារ្យ ដែលជាឥស្សរជនខ្មែរដ៏ឧត្ដុង្គឧត្ដមមួយរូប ។

សម្តេចបានបញ្ជាក់ថា «ជាមួយនឹងក្ដីទុក្ខសោកអាឡោះអាល័យរកទីបំផុតគ្មាននេះ រូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមវិញ្ញាណក្ខន្ធ លោកព្រឺទ្ធាចារ្យ បានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»