(ភ្នំពេញ)៖ លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានទទួលមរណភាព នៅប្រមាណម៉ោងជាង១៖០០រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាម លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ។

លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវជាឪពុកក្មេករបស់ លោកស្រី ភឿ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលបច្ចុប្បន្ននេះ។

សូមជំរាបថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ ៨០ ហើយក្រោយមកលោក ត្រូវបានជ្រើសរើស ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោកព្រឹទ្ធាចារ្យ ឆេង ផុន ក៏ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ៕