(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ គណបក្សប្រជាជនកម្ពុជា រៀបចំបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សន្និបាតគណៈកម្មាធិការកណ្តាលនេះមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេច សាយ ឈុំ, សម្តេច ស ខេង ព្រមទាំងមន្រ្តីសំខាន់មួយចំនួនទៀត។

លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា សន្និបាតនេះ ក៏មានការរៀបចំយុទ្ធសាស្រ្ត និងផែនការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅឆ្នាំ២០១៧ផងដែរ។

សន្និបាតនេះ ត្រូវបានមន្រ្តីគណបក្សប្រជាជនអះអាងថា នឹងមានសមាជិកចូលរួមជាង២០០០នាក់​ដែលក្នុងនោះមា​នសមាជិកគណៈកម្មាធិការកណ្តាល ជាង៥០០នាក់ចូលរួម និងមួយចំនួនទៀតជាថ្នាក់ដឹកនាំ និងតំណាងនៅតាមមូលដ្ឋានរាជធានី-ខេត្ត៕