(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបានប្រជាពលរដ្ឋចាប់បាន ហើយវាយឡើងទ្រោមខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់មិនបានសម្រេច នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៤៣កែង​ផ្លូវ៣១០ ត្រង់ចំណុចក្បែរ​ភោជនីយដ្ឋានព្រឹកស្រស់ល្ងាចស្រស់ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។​

​ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេនិងប្រពន្ធរួមទាំងកូនប្រុស បានដើរចេញពីសណ្ឋាគាSALITA ​ដោយដើរតាម​បណ្ដោយ​ផ្លូវ១៤៣​ ទិសដៅ​​ពីជើង​ទៅត្បូងខណៈមក​ដល់កែង​ផ្លូវ៣១០​ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខ​ជនសង្ស័យ២នាក់​ ជិះម៉ូតូម៉ាក​ Nex ពណ៌ស​​ គ្មានស្លាកលេខ​ មកពី​​ក្រោយ​បានធ្វើ​សកម្មឆក់​កាបូប​ ពីជនរងគ្រោះ​តែមិន​បានសម្រេច​ ទាញអូសបណ្ដាលឲ្យដួល​ម៉ូតូរបស់​ជនស្ស័យ ភ្លាមៗត្រូវបានប្រជាពលរដ្ឋ​​ដែលនៅក្បែរ​​នោះនាំគ្នា​ចាប់បាន​អ្នកបើកម៉ូតូម្នាក់វាយ​ឡើងទ្រោមខ្លួន​ ទើបប្រគល់​ឲ្យសមត្ថកិច្ច។​

ចំណែកម្នាក់ទៀតដែលជាអ្នកឆក់រត់គេចខ្លួនបា ជនសង្ស័យដែលចាប់បានឈ្មោះ ​កង គង់​​កែវ​ ឧសភា អាយុ១៩ឆ្នាំ មិនពិតប្រាកដស្នាក់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះប្ដី​ឈ្មោះ​ Said ELKADDAOUi អាយុ៤០ឆ្នាំនិងប្រពន្ធមានឈ្នោះ TOURNAN GUiLAiNG អាយុ៣៥ឆ្នាំ។

ក្រោយកើតហេតុសមត្ថកិច្ច បានណែនាំឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ហើយយកម៉ូតូ និងជនសង្ស័យទៅសួរនាំ នៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅចាត់ការតាមច្បាប់៕