(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹង ជំរុញឲ្យសាកលវិទ្យាធិការ នាយក គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ពន្លឿនការចេញសញ្ញាបត្រ ដល់និស្សិតដែលបានបញ្ចប់ ការសិក្សាគ្រប់កម្រិត គ្រប់ជំនាន់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

ការជំរុញរបស់លោករដ្ឋមន្ត្រីនេះ ដើម្បីផ្តល់ឱកាសដល់និស្សិត ដែលបញ្ចប់ការសិក្សា មានសញ្ញាបត្រទៅប្រើប្រាស់ បានទាន់ពេលវេលា ក្នុងការស្វែងរកការងារធ្វើ ហើយក្រសួងសុខាភិបាល នឹងចុះហត្ថលេខាទទួលស្គាល់ ឲ្យបានទាន់ពេលវេលាផងដែរ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ទាំងស្រុង៖​