(ភ្នំពេញ)៖ តើលោកអ្នកតែងតែធុញទ្រាន់ អំពីបញ្ហាអ៊ីនធើណិតនៅឯផ្ទះមែនឬទេ? មិនត្រឹមតែល្បឿនយឺតប៉ុណ្ណោះទេ ថែមទាំងដាច់ញឹកញាប់ទៀត ហើយអ្វីដែលរឹតតែគួរឲ្យខឹងនោះ គឺនៅពេលហៅទូរស័ព្ទរាយការណ៍ អំពីភាពរអាក់រអួលអស់រយៈពេលជាច្រើនថ្ងៃហើយ នៅតែគ្មានអ្នកណាមកជួសជុលឲ្យទៀត។

ប្រសិនបើលោកអ្នកបានជួបនឹងបញ្ហាដូចបានរៀបរាប់ខាងលើ នេះគឺជាពេលវេលាដែលត្រូវពិចារណា ដំឡើងកម្រិតមកប្រើប្រាស់បណ្តាញអ៊ីនធើណិតអុបទិក ទាំងស្រុងរបស់ក្រុមហ៊ុនស៊ីងម៉ឹងហើយ ដោយពេលឥឡូវនេះគឺជាឱកាសដ៏ល្អបំផុត។

ដោយហេតុថា ក្រុមហ៊ុន ស៊ីងម៉ឹង កំពុងតែបើកយុទ្ធនាការជំរុញលក់ផលិតផល នាឱកាសបុណ្យណូអែល សម្រាប់និស្សិតដែលកំពុងសិក្សា នៅសកលវិទ្យាល័យផ្អែកលើកាតសម្គាល់និស្សិតគ្រាន់តែចំណាយថ្លៃសេវា១២.៩៩ដុល្លារ/ខែប៉ុណ្ណោះ គឺអាចទទួលបានសេវាអ៊ីនធើណិត​ កម្រិតបញ្ជូនទូលាយអុបទិកទាំងស្រុងដែលមានល្បឿន ៦Mbps(ល្បឿនក្នុងស្រុក១០Mbps) ហើយពុំចាំបាច់ព្រួយបារម្ភអំពីបញ្ហាភ្ជាប់អ៊ីនធើណិតយឺត នឹងបញ្ហាដាច់អ៊ីនធើណិតទៀតឡើយ។

បណ្តាញអ៊ីនធើណិតរបស់ក្រុមហ៊ុនស៊ីងម៉ឹង បានប្រើប្រាស់នូវការបញ្ជូនទិន្នន័យតាមខ្សែកាប្លិ៍អុបទិកទាំងស្រុងនៃបណ្តាញភ្ជាប់រហូតដល់ទីតាំងផ្ទះរបស់អ្នក (FTTH) ខ្សែកាប្លិ៍អុបទិកកប់ក្នុងបំពង់ក្រោមដី និងអ៊ីនធើណិតកម្រិតបញ្ជូនទូលាយប្រើប្រាស់ផ្តាច់មុខបើប្រៀបធៀបនឹងដៃគូប្រកួតប្រជែងដទៃទៀត គឺមានលក្ខណៈពិសេស៖ ភ្ជាប់អ៊ីនធើណិតមានល្បឿនលឿន និងគុណភាពបណ្តាញមានស្ថិរភាព។

ក្រុមហ៊ុន ស៊ីងម៉ឹងជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់ខ្សែកាប្លិ៍អុបទិកទាំងស្រុង(FTTH) សម្រាប់គេហដ្ឋានរបស់អ្នក។ នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន កញ្ចប់អ៊ីនធើណិតខ្សែកាប្លិ៍អុបទិកទាំងស្រុង (FTTH) ផ្តល់ជូនចាប់ពី 10Mbps ឡើងទៅ, មានតម្លៃចាប់ពី $35 ក្នុងមួយខែ ខណៈដែលតម្រូវការតាមគេហដ្ឋានត្រូវការត្រឹមតែ 6Mbps ទៅ 8Mbps តែប៉ុណ្ណោះ។

ក្រុមហ៊ុន ស៊ីងម៉ឹងគឺជាក្រុមហ៊ុនដំបូងដែលជូនកញ្ចប់អ៊ីនធើណិតខ្សែកាប្លិ៍អុបទិកទាំងស្រុង(FTTH) ចាប់ផ្តើម 6Mbps សម្រាប់គេហដ្ឋានរបស់អ្នក។

យុទ្ធនាការជំរុញលក់ផលិតផលនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍សូមធ្វើការស្វែងយល់ នឹងបញ្ជាទិញឲ្យបានរួសរាន់ តាមរយៈវិធីទំនាក់ទំនងខាងក្រោម ប្រសិនបើសេវាអ៊ីនធើណិត របស់លោកអ្នកមិនទាន់ដល់កាលកំណត់ ក៏អាចកក់ទុកជាមុនបាន ដើម្បីរក្សាឈ្មោះបញ្ចុះតម្លៃ ហើយធ្វើការដំឡើងនៅក្រោយពេល ដល់កាលកំណត់នោះ។

ក្រុមហ៊ុនស៊ីងម៉ឹងមានផលិតផល៤ប្រភេទរួមមាន៖ អ៊ីនធើណិតកម្រិតបញ្ជូនទូលាយអុបទិកទាំងស្រុង ទូរទស្សន៍ឌីជីថលអន្តរកម្ម ទូរទស្សន៍ឌីជីថលឥតខ្សែ និងកម្មវិធីទូរទស្សន៍លើទូរស័ព្ទដៃ ផលិតផលមានបច្ចេកវិទ្យាជឿនលឿន គុណភាពល្អ និងតម្លៃទាប។

ទំនាក់ទំនង៖ ០២៣ ៨៦០ ៦៦៦
គេហទំព័រក្រុមហ៊ុន៖ promotion.smtelemedia.com
ហ្វេសបុក៖SingmengTelemedia Cambodia
ខេត្តក្រុងប្រតិបត្តិការសព្វថ្ងៃរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕