(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះគុណដ៏ខ្ពស់ខ្ពស់ជាទីបំផុត ចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចំពោះព្រះរាជសារ ប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំ ប្រកបដោយ គន្ធពិដោរឈ្ងុយឈ្ងប់ដ៏ឧត្តុង្គឧត្តម ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសទិវាខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទាន ដ៏ឧត្តុង្គឧត្តមខាងលើនេះ។ ខ្ញុំម្ចាស់ចង់ចាំជានិច្ច នូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លៃរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែ បានលើកទឹកចិត្ត ដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ច ដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖