(កណ្តាល)៖ បុរសម្នាក់ត្រូវបានដៃគូផឹកស៊ីជាមួយ ព្រួតវាយសម្លាប់ចោល បន្ទាប់ពីពួកគេ បានឈ្លោះពាក្យសម្តី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើត ស្រុកកណ្តលស្ទឹង ខេត្តកណ្តាល។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានឈានដល់ចាប់ខ្លួនជនសង្ស័យបានម្នាក់ផងដែរ។

សាក្សីបាននិយាយថា មុនពេលកើតហេតុ គេឃើញមានមនុស្សមួយក្រុមមានគ្នា៥ទៅ៦នាក់ បាននាំគ្នាទៅផឹកស៊ីនៅខ្ទមមួយកន្លែង គ្មានមនុស្សរស់នៅស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើត ស្រុកកណ្តលស្ទឹង ខេត្តកណ្តាល។ លុះរហូតដល់ម៉ោង១១និង១០នាទីព្រឹកថ្ងៃដដែល ស្រាប់តែគេប្រទះឃើញជនរងគ្រោះម្នាក់ ស្លាប់នៅចំណុចខ្ទបកើតហេតុ ហើយភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

សមត្ថកិច្ចមូលដ្ឋាននៅពេលបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ហើយដើម្បីសាកសួរ ។

អត្តសញ្ញាណជនរងគ្រោះ គេនៅមិនទាន់ស្គាល់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត៕