(ក្រចេះ)៖ នគរបាលការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្នាននគរបាលខេត្តក្រចះ បញ្ជូនជនសង្ស័យ២ពីនាក់ ជាប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ទៅតុលាការ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

ជនសង្ស័យទាំងពីរនាក់ត្រូវ កម្លាំងជំនាញនគរបាលស្រុកស្មួល បានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។

លោក ប៊ុត នឿន អធិការរងនគរបាល ស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មាន ឈ្មោះយាន សេរីរត័្ន អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងទី២ ឈ្មោះ ឡា ដែត អាយុ២២ឆ្នាំ រស់នៅភូមិស្នូល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះ នគរបាលដកហូតបានវត្ថុតាងរួមមាន៖គ្រឿងញៀនម៉ាទឹកកកចំនួន៦កញ្ចប់ ទូរស័ព្ទចំនួន២គ្រឿង រួមទាំងសម្ភារសំរាប់ជួញដូរគ្រឿងញៀនជាច្រើន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាម
និតិវីធិច្បាប់៕