(ភ្នំពេញ)៖ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការអនិច្ចធម្មរបស់ ព្រះតេជគុណព្រះមុនីកោសល្យ កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ព្រះរាជគណៈថ្នាក់ទោ ឧត្តមក្រុមប្រឹក្សា អក្សរសាស្ត្រ សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុ គណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ។

ព្រះអង្គបានសុគតនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សាដោយជរាពាធនោះ។

នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ លោក ជា ពិសី និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីថ្នាក់ក្រោមក្នុងសង្កាត់ទាំង៦របស់ខណ្ឌ ដោយពាំនាំយកបច្ច័យមកចូលរួមគោរពវិញ្ញាញក្ខន្ធ និងរំ លែកទុក្ខយ៉ាងក្រៀមក្រំ នៅវត្តទួលសុវណ្ណារាម។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែងនេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា ព្រមទាំងមន្ត្រីចំណុះសាលាខណ្ឌទាំងអស់ សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ព្រះតេជគុណ ព្រះ មុនីកោសល្យ កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ជាទីគោរពសក្ការៈ ដែលនេះគឺជាការបាត់បង់ព្រះចៅអធិការ ប្រកបដោយព្រហ្ម វិហារធម៌ ទឹកព្រះទ័យសន្តោសប្រណីដ៏ថ្លៃថ្លា ដល់ព្រះសង្ឃ គង់ក្នុងវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយដែលក្នុងមួយព្រះជន្មរបស់ព្រះចៅអធិការ បានរួមចំណែកក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មជាច្រើនបូជាសព្វបែបយ៉ាង មិនគិតពីការនឿយហត់ ដើម្បីវិស័យព្រះពុទ្ធសាសនា មានពន្លឺរុងរឿងតរៀងទៅ។

ក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមនិងមន្ត្រីក្រោមឱវាទ សូមឧទ្ទិសបួងសួងដ ល់ដួងវិញ្ញាណក្ខន្ធ ព្រះតេជគុណ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនៃការចូលគោរពវិញ្ញាណក្ខន្ធនេះ ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ បានចូលបុណ្យនូវបច្ច័យចំនួន១លានរៀលផងដែរ៕