(ភ្នំពេញ)៖ យោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(៣) បានចែងថា៖ «តំណាងរាស្រ្តនៃគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភាចាប់ពី ៥% ឡើងទៅ ត្រូវរៀបចំថ្នាក់ដឹកនាំតំណាងរាស្រ្តនៃគណបក្សនយោបាយ តាមគណបក្សនយោបាយនីមួយៗ។ ថ្នាក់ដឹកនាំតំណាងរាស្រ្ត​​ នៃគណបក្សនយោបាយមានសមាសភាព យ៉ាងច្រើន៣រូប ដោយមានប្រធានមួយរូប។ បញ្ជីរាយនាមរបស់ថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សនយោបាយត្រូវផ្ញើជូនប្រធានរដ្ឋសភា»

យោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (៣) ដដែលបានបន្តចែងទៀតថា «ប្រធានក្រុមតំណាងរាស្រ្ត នៃគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ដែលមានអាសនៈក្នុងរដ្ឋសភា ចាប់ពី២៥%ឡើងទៅ មានឈ្មោះហៅថា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិភាគតិចមានឋានៈស្មើនាយករដ្ឋមន្រ្តី»

សូមអានបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(៣) របស់រដ្ឋសភា៖