(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាស​ ដែលលោកទើបតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំកម្ពុជា។

នៅក្នុងឱកាសនេះ ក៏មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធ សមាជិក សមាជិក និងមន្រ្តីស្ថានទូតជប៉ុនផងដែរ៕