(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានសម្រេចផ្តល់ផ្ទះ ៣ខ្នងជូន អតីតយុទ្ធជន ៣រូបនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងមានជីវភាពទីទ័លក្រខ្លាំង។

ការសម្រេចផ្តល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតី  តយុទ្ធជន ដែលបានចុះទៅមើលឃើញដោយផ្ទាល់ពីការខ្វះខាតរបស់អតីតយុទ្ធជនទាំង៣រូប។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្នុងជំនួបសំណេះសំ  ណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជននាព្រឹកមិញ លោកបានរកឃើញអតីតយុទ្ធជន៣រូប មានជីវភាពខ្វះខាតខ្លាំង ហើយមិនមាន លំនៅឋាន។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្រោយរកឃើញអតីតយុទ្ធជនកំពុងជួបបញ្ហាលំបាកក្នុងជីវភាពបែបនេះ លោក ក៏បានទូរស័ព្ទស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានសម្រេចប្រគល់លំនៅឋានជូនអតីតយុទ្ធជនទាំង៣រូបភ្លាមៗផងដែរ។

អតីតយុទ្ធជនទាំង ៣រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់លំនៅឋានជូននោះរួមមាន៖ ១- ឈ្មោះ សុង សំអឿ ជាយោធិនចូល និវត្តន៍ នៅភូមិព្រៃរំដែល ឃុំភក្តី, ២- ឈ្មោះ ឌិន ធី ជាយោធិនពិការ រស់នៅ ភូមិត្រាំកង់ ឃុំនិទាន និង ៣- ឈ្មោះ កើត ភឺន ជា នគរបាលចូលនិវត្តន៍ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប។

អតីតយុទ្ធជនទាំង៣រូប ក្រោយទទួលបានការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំភើបរីករាយ និងបានថ្លែងអំ  ណរគុណសម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់ជាមួយសំឡេងអួលដើមកផងដែរ៕