(ភ្នំពេញ)៖ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់មុខសញ្ញាក្រុមចោរគាស់បន្ទប់ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់ ដកហូតម៉ូតូ១គ្រឿងនិងវត្ថុតាងមួយចំនួន ដឹកនាំកំម្លាំងដោយលោក ជឹម ឬទ្ធីមេបញ្ជាកា អាវុធហត្ថខណ្ឌពោធិ៍សែនជយ័ចុះបង្រ្កាបដោយផ្ទាល់ជាក់ស្តែងតែម្តង។

ប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ យោងតាមបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ ថាមានករណី ចោរគាស់បន្ទប់ នៅចំនុចបន្ទុប់ជួលលេខ ៤ផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រួមទាំងវត្ថុតាងដកហូតបានរួមមាន៖ម៉ូតូ០១គ្រឿងម៉ាកC១២៥ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ១Y-៣៤៣ អត្តសញ្ញានបណ័្ណ ចំនួន០៣សន្លឹក បណ្ណប្រកាសអាពាហ៍ពិពាហ៍ ចំនួន០១សន្លឹកសៀវភៅគ្រួសារ ចំនួន០១បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបញ្ជូន ទៅអាវុធហត្ថរាជធានីដើម្បីបន្តនិតិវិធី៕