(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយនៅខណ្ឌទូលគោក នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋជាង៧០០នាក់ នៅក្នុងខណ្ឌទួលគោក ។

នៅក្នុងពិធីនេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន ដោយសហការជាមួយ ក្រសួងសុខាភិបាល និងមន្ទីសុខាភិបាល មន្ទីទេព្យលោកសង្ឃ​មន្ទីពេទ្យអង្គឌួង មន្ទីកុមារជាតិ ដែលធ្វើឡើងនៅក្នុងសង្កាត់ ផ្សារដេប៉ូ ៣ ក្នុងខណ្ឌទួលគោក ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃអាទិត្យក្នុងមួយសប្តាហ៍ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តនេះ ទៅចុះព្យាបាលជូនប្រជាពលរដ្ឋ ជាប្រចាំនៅក្នង ទឹកដីខណ្ឌទួលគោក ដើម្បីចូលរួមកាត់បន្ថយការចំណាញរបស់ពួកគាត់បានមួយកំរិត ទៅលើបញ្ហាសេវាសុខភាពរបស់ពួកគាត់ ៕