(ភ្នំពេញ)៖ ក្រុមជនសង្ស័យជាចោរ៣នាក់ ក្នុងចំណោមបក្ខពួ ក៤នាក់ បានធ្វើសកម្មភាពឆ្កិះសោរបន្ទប់ខណៈជនរងគ្រោះ មិននៅ ដើម្បីលួចទ្រព្យសម្បត្តិបានសម្រេចហើយ ស្រាប់តែ រត់មិនរួច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ-ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន ៣នាក់ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។

ករណីបង្ក្រាបជនចោរកម្មទាំង៣នាក់នេះ បានធ្វើឡើងនៅ ម៉ោង៣យប់ទាបភ្លឺថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុច លើផ្លូវបេតុង ស្ថិតក្នុងក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួស ង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។  

មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីជិះម៉ូតូយាមល្បាតច ល័តក្នុងភូមិសាស្ត្រ ក៍ប្រទះឃើញនិងដាក់ការសង្ស័យលើប ក្ខពួក៣នាក់ ដែលកំពុងវិលវល់លើដងផ្លូវ ទើបធ្វើការឃាត់ ត្រួតពិនិត្យនិងសួរនាំ ស្រាប់តែបែកធ្លាយរឿង ទើបតែឆ្កិះ សោរបន្ទប់របស់គេលួចយកទ្រព្យសម្បត្តិមួយចំនួនបានសម្រេចហើយក៍មករងចាំម៉ូតូឌុប ដើម្បីជិះរត់គេចខ្លួន តែរត់មិន
រួចត្រូវកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួនទាន់ពេល ។    

ក្រោយឃាត់ខ្លួនជនចោរកម្មទាំង៣នាក់ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពេលធ្វើសកម្មភាពឆ្កិះសោរបន្ទប់ពួកគេ មានបក្ខពួក៤នាក់ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួនដោយលួ ចយកបានដូចជា៖លេបថប១គ្រឿងម៉ាក់អេស៊ូ ពណ៌ខ្មៅ លាយសនិងឆ្នាំសាកលេបថប១ព្រមទាំងម៉ាស៉ីនដាក់ស៉ីមម៉ូឌីមវ៉ាយហ្វាយ១គ្រឿងពណ៌ខ្មៅផងដែរជារបស់ជនងគ្រោះ
រួមជាមួយដែកសសៃតូចចំនួន៤ ពណ៌សប្រវែង១០ស.ម ជារបស់ក្រុមជនសង្ស័យទុកធ្វើសកម្មភាពឆ្កិះសោរ ចោរកម្មផ្សេងៗ តាមខ្នងផ្ទះប្រជាពលរដ្ឋ ។

មន្ត្រីនគរបាលបានឲ្យដឹងថា ក្រុមចោរដែលត្រូវឃាត់ ទី១-ឈ្មោះនៅ ពៅ (ហៅពាវ) ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះហៀង វឌ្ឍនា (ហៅឌី) ភេទប្រុស អាយុ១៨ឆ្នាំ ទី៣- ឈ្មោះប្រាក់ ភារម្ស (ហៅចក់) ភេទប្រុស អាយុ២០ឆ្នាំ ក្រុម ជនសង្ស័យទាំង៣នាក់ មានមុខរបរមិនពិតប្រាកដ និងស្នា ក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានឈ្មោះត្រូ ភេទប្រុ ស អាយុប្រហែលជា៣០ឆ្នាំ មុខរបរនិ ងស្នាក់នៅមិនពិតប្រា កដ ។រីឯជនរងគ្រោះឈ្មោះលន់ ណា រិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាសិស្សនៅសាកលវិ ទ្យល័យជាតិគ្រប់គ្រង ស្នាក់នៅចំណុចកើតហេតុខាងលើ ។

សូមបញ្ជាក់ថា ក្រុមជនចោរកម្មទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនមកសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ តាមនិតិវិធីច្បាប់ ៕