(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ (NOCC) នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញអធិបតីក្នុងសិក្ខាសាលាជាតិលើកទី១ ស្តីពីកីឡាទេសចរណ៍ នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។ កីឡាទេសចរណ៍គឺជាសកម្មភាពរបស់ទេសចរ ដែលពាក់ព័ន្ធនិងកីឡា ហើយក៏ទាក់ទងនិងសេវាកម្មធ្វើដំណើរផងដែរ។

លោក ថោង ខុន បានលើកឡើងថា ក្រសួងបានដាក់យុទ្ធសាស្ដ្រថ្មី ៤យ៉ាង ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្ពុជាកាន់តែច្រើន ពិសេសគឺខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ពិភពលោកតែម្ដង។

យុទ្ឋសាស្ត្រ៤យ៉ាង នែការអភិវឌ្ឍវិស័យទេសចរណ៍មានដូចជា៖

១៖ ការអភិវឌ្ឍន៏ផលិតផលទេសចរណ៍ថ្មី ដែលមានភាពទាក់ទាញ និងជំរុញការវិនិយោគ។
២៖ ការពង្រីងគុណភាពឧស្សាហកម្មទេសចរណ៍ (សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ)
៣៖ ការផ្សព្វផ្សាយ តាមបច្ចេកវិជ្ជាថ្មីទំនើប
៤៖ ការគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍នតាមប្រពន្ឋ Online

* ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ។

លោក ថោង ខុន បានលើកឡើងបន្តទៀតថា កីឡាទេសចរណ៍មាន២ទំរង់ ទី១៖ សកម្មភាពកីឡាទាក់ទងតំបន់ធម្មជាតិដូចជា កីឡាផ្សងព្រេង។ល។ ទី២៖ ព្រឹត្តិការណ៍កីឡា ដែលមានការរៀបចំដូចជា Olympic , ASIAN Games, Sea Games, World Cup, ព្រឹត្តិការណ៍កីឡាប្រពៃណី។ល។

ទាំងពីរទម្រង់នេះគឺសុទ្ឋតែមានការចូលរួមពីប្រភេទអ្នកចូលរួមទាំងសកម្ម (កីឡាករ) និង អកម្ម (Fans) ហើយ សុទ្ឋតែនាំមកនូវចំណូលជូនជាតិយ៉ាងច្រើន និងរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយពីវប្បធម៌ម្ហូបអាហាររបស់ប្រជាជាតិនិមួយៗព្រឹត្តិការណ៍កីឡាទេសចរណ៍ពិត ជាត្រូវការការស្នាក់នៅ ហូបចុក និងសេវាទេចរណ៍ផ្សេងៗទៀតជាច្រើន ហើយព្រិត្តការណ៍កីឡាទេចរណ៍គឺពិត ជាកត្តាការបង្កើតនូវកិត្តិនាមដល់ប្រទេសជាតិជាម្ចាស់ផ្ទះ។ ព្រិត្តិការណ៍កីឡាទេសចរណ៍គឹជាផលិតផលទេសចរណ៍មួយ៕