(ភ្នំពេញ)៖ ក្រុមហ៊ុន Hyundai កំពុងផ្តល់ជូន Promotion ពិសេស និងដាក់បង្ហាញរថយន្ត ដល់អតិថិជន នៅផ្សារទំនើប Aeon Mall ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងនោះក្រុមហ៊ុននឹងធ្វើការ តាំងបង្ហាញរថយន្ត Hyundai ជាច្រើនម៉ូដែលចាប់ពី រថយន្តខ្នាតតូច រថយន្តប្រភេទស្ព័រ Veloster ទ្វារ៣ សម្រាប់យុវវ័យ និងរថយន្ត៥ ទៅ៧កៅអី (ជាប់ពានរង្វាន់ខាងផ្នែក សុវត្ថិភាពពីវិទ្យាស្ថាន IIHS) និង១២កៅអី (លក់ដាច់បំផុតនៅកម្ពុជា) សម្រាប់គ្រួសារនិងជាជីវកម្មទៀតផង។ ក្នុងឱកាសតាំងបង្ហាញដ៏ធំនេះ ក្រុមហ៊ុនក៏មានប្រម៉ូសិនពិសេស ថែមជូនអត្ថប្រយោជន៍ជាច្រើន ចំពោះអតិថិជនដែលទិញ រថយន្តនៅពេលនោះផងដែរ។

ក្រុមហ៊ុនក៏មានកម្មវិធីពិសេសៗដូចជា អតិថិជនដែលទៅទស្សនាការតាំងបង្ហាញរថយន្ដ Hyundaiដាយ នឹងទទួលបានប័ណ្ណផ្សងសំណាង ឈ្នះរង្វាន់ជាច្រើន និងទទួលបានការគូគំនូរ ដោយឥតគិតថ្លៃ ទៀតផង។ សូមកុំឲ្យឱកាសពិសេសនេះកន្លងហួសឲ្យសោះ! ចំនួនមានកំណត់!

ព័ត៌មានបន្ថែមសូមទំនាក់ទំនង 097 755 8116