(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោង ជិត១រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោយមានអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ទៅកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ផ្ទះកើតហេតុជាប្រភេទផ្ទះល្វែង ហើយទើបសាងសង់ហើយ ដើម្បីទុកជួល។

សម្រាប់ករណីនេះ សមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិភ័យ ដែលបានកើតឡើងនៅលើពិដានជាន់ទី២ និងមិនបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិច្រើននោះទេ៕