(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញាជួញដូរ៥នាក់ មុខសញាប្រើប្រាស់១០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)០.២៤ក្រាម និង១៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់​​ខ្លួន៤នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ​ បង្ក្រាប១ករណីឃាត់ខ្លួន៩នាក់ និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕