(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកស្រី ជូឡុង សូមូរ៉ា បាន ផ្ញើលិខិតមួយច្បាប់ដោយ សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏វិសេសថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពម្តាយរបស់លោកស្រី។

នៅក្នុងលិខិតថ្លែងអំណរគុណនោះលោកស្រី ជូឡុង សូមូរ៉ា បានសរសេររៀបរាប់ថា «ខ្ញុំ នឹងក្រុមគ្រួសារ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏វិសេសថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកមរណទុក្ខជាមួយយើងខ្ញុំ ដែលមិនត្រឹមតែលិខិតប៉ុណ្ណោះទេ​គឺថែមទាំងបានទូរស័ព្ទមកផ្ទាល់ និងបានចាត់តាំងឯកឧត្តម ហ៊ុន ម៉ានី ដែលជាបុត្រាជាទីស្រឡាញ់របស់សម្តេច មកចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពមាតារបស់ខ្ញុំ ដោយផ្ទាល់»។

ខាងក្រោមនេះជាលិខិតរបស់លោកស្រី ជូឡុង សូមូរ៉ា ផ្ញើថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖