(កំពត)៖ បុរសពោះម៉ាយម្នាក់ ក្នុងពេលស្រវឹងស្រា ក៏គិតខ្លីរត់ទៅចង.កសម្លាប់ខ្លួននៅលើចុងឈើ នៅរសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៦ ក្នុងភូមិទ័ពស្តេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដែលករណីនេះ សមត្ថកិច្ច និងអ្នកភូមិបានសង្ស័យថា ប្រហែលមកពីវិប្បត្តបែកបាក់ប្រពន្ធ អស់ពេលជាច្រើនឆ្នាំមកហើយ។

មន្ត្រីនគរបាលស្រុកបន្ទាយមាស បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជូន វ៉ាត អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះបានយកក្រម៉ារបស់ខ្លួនទៅចង.ក លើដើមឈើទាល ក្នុងពេលដែលកំពុងស្រវឹងស្រា ម្យ៉ាងបុរសនោះ បានបែកបាក់ជាមួយប្រពន្ធជាយូរឆ្នាំ មកហើយផង។ សពជនរងគ្រោះ ក្រោយធ្វើកោសល្យវិច្ច័យរួច កម្លាំងសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕