(ភ្នំពេញ)៖ ក្រុមតារាសម្ដែង ក្នុងរឿង «កូនក្រមុំលោកមេឃុំ» ដែលដឹកនាំដោយផលិតក របស់ស្ថានីយទូរទស្សន៍​ក​ងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានប្រារព្ធ​កម្មវិធីជួបជុំគ្នា នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន​​ទន្លេ​បាសាក់២ ដើម្បីអបអរសាទរ ការបិទបញ្ចប់ក្នុងការ​ថតរឿង «កូនក្រមុំលោកមេឃុំ» និងបង្កើនភាពស្និទ្ធស្នាល ក្រោយពីបំពេញការងារ ប្រកបដោយជោគជ័យ។

តំណាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ បានបញ្ជាក់ឲ្យដឹងថា ជាធម្មតាសម្រាប់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្រោយពីថតបញ្ចប់រឿង​ភាគនីមួយៗរួចរាល់ ចាប់ផ្ដើមចាក់បញ្ចាំង ស្ថានីយទូរទស្សន៍​តែងតែបង្កើត កម្មវិធីជប់លៀងអបអរសាទរ ដល់តារាសម្ដែងទាំងអស់ ដែលបានខិតខំប្រឹងប្រែង​សម្ដែង​ អស់ពីសមត្ថភាព ដើម្បីឲ្យរឿងនីមួយៗមានគុណភាព ហើយដើម្បីបង្កើនភាពសប្បាយរីករាយ លើកទឹកចិត្តដល់តារាសម្ដែង ទាំងអស់ផងដែរ។

តំណាងដដែលបានបន្តថា នៅពេលសមិទ្ធផលមួយ ត្រូវបានសម្រេច​​ប្រកបដោយផ្លែផ្កា គឺយើងត្រូវតែមានការ​លើកទឹកចិត្ត ដល់ក្រុមការងារ មានទាំងអ្នក​បច្ចេកទេស តារាសម្ដែង និងក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ក្នុងន័យដើម្បី​ឲ្យតារាសម្ដែង មានឱកាសស្វែងយល់​ពីបទពិសោធរវាងគ្នានិងគ្នា ទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល។

គួរបញ្ជាក់ថា តារាសម្ដែងដែលបានចូលរួម ក្នុងកម្មវិធីយប់មិញនេះ រួមមាន កញ្ញា យ៉ែម ស្រីពេជ្រ, លោក យឹម សម្បត្តិ, កញ្ញា ហេង ស្រីពេជ្រ, នាយតឹង, លោក ហង្ស សម្បើមសក្តិ​ ព្រមទាំងផលិតករ និងក្រុមការងារជាច្រើននាក់ ដោយកម្មវិធីមានការច្រៀងរាំ យ៉ាងសប្បាយរីករាយ៕