(ភ្នំពេញ)៖ ទន្ទឹមនឹងភាពលូតលាស់ ផ្នែកសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យនេះ បែរជាសិស្សានុសិស្សមួយភាគ មិនមានគោលដៅច្បាស់លាស់ និងមិនដឹងថា គួរជ្រើសរើសជំនាញអ្វី ដើម្បីរួមចំណែក ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជ្រើសរើសជំនាញ និងមុខរបរនាពេលអនាគតរបស់ខ្លួន។

ស្របពេលនេះ សាលាCamEd Business School ក៏បានចូលរួមចំណែក ក្នុងការចែករំលែកនូវជំនាញ មួយចំនួនដល់ប្អូនៗសិស្សានុសិស្សដែលទើប បញ្ចប់ថ្នាក់វិទ្យាល័យ តែមិនទាន់បានសម្រេចចិត្ត ជ្រើសរើសជំនាញសិក្សានិងប្អូនៗ ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយចង់បន្តការសិក្សាទាំងវិស័យសេវាកម្ម និងជំនាញឯកទេស ដូចជាៈ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ សវនកម្ម រដ្ឋបាល ទីផ្សារ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ សុខាភិបាល អប់រំ ព័ត៌មានវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ចជាដើម។

ទន្ទឹមនឹងនេះមុនពេល ធ្វើការសម្រេចចិត្ត ប្អូនៗគួរតែពិចារណាអោយបានហ្មត់ចត់ ពីព្រោះថា វាជាមុខរបរ នាពេលអនាគត ហើយគួរតែសម្រេច​ដោយមានមូលដ្ឋាន និងហេតុផលច្បាស់លាស់ ជៀសវៀងការសោកស្តាយនៅថ្ងៃក្រោយ។ ដើម្បីជាគំនិត សាលាCamEd Business School សូមលើកឡើង នូវមូលដ្ឋានគោលទាំងបីសំខាន់ៗ សម្រាប់ឲ្យសិស្សានុសិស្ស ធ្វើការវិភាគដូចខាងក្រោម៖

-  តើអ្វីដែលចំណង់ចំណូលចិត្តពីធម្មជាតិ និងទេពកោសល្យរបស់អ្នក?

-  តើការងារ និងមុខរបរប្រភេទណា ដែលអ្នកចង់បាន នាពេលបញ្ចប់ការសិក្សា?

-  តើការងារប្រភេទណា ដែលមានតម្រូវការ នៅលើទីផ្សារច្រើនជាងគេ និងទទួលបានប្រាក់បៀវត្សខ្ពស់ ហើយមានឱកាស ក្លាយជាអ្នកជំនួញនាពេលអនាគត?

ប្អូនៗសិស្សានុសិស្សអាចយកចំណុចគោលទាំងបីនេះធ្វើការវិភាគមុនពេលសម្រេចចិត្ត ហើយប្អូនៗនិសិ្សតដែលបានបញ្ចប់ការសិក្សានាពេលថ្មីៗនេះ ក៏អាចយកមូលដ្ឋានទាំងនេះមកវិភាគបានដែរ។ ដោយឡែក តាមរបាយការណ៏ទីផ្សារការងារនៅកម្ពុជាឆ្នាំ២០១៥ បានឲ្យដឹងថា ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គឺឈរនៅលំដាប់ទីមួយ ស្របពេលដែលតម្រូវការទីផ្សារការងារផ្នែកនេះ កំពុងខ្វះអ្នកជំនាញវ័យក្មេង។

លើសពីនេះទៅទៀត ចំពោះប្អូនៗសិស្សានុសិស្ស និសិ្សតដែលមានបំណងប្រាថ្នាចាប់ជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ សវនកម្ម សាលាអន្តរជាតិមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងគុណភាពនិងការទទួលស្គាល់ជាលក្ខណ:ជាតិ (ពីក្រសួងអប់រំ យុវជននិងកីឡា) និងអន្តរជាតិ (ពីស្ថាប័នACCAនៃចក្រភពអង់គ្លេស) តាមរយៈកម្មវិធីសិក្សា ACCA - Association of Chartered Certified Accountants និង CAT - Certified Accounting Technician ហើយពិសេសជាងនេះទៅទៀតនោះ គឺថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បូកបន្ថែមជាមួយសញ្ញាបត្រ CAT (Certified Accounting Technician) ដែលសិស្សនិស្សិតអាចទទួលបានសញ្ញាបត្រពីរ ក្នុងពេលតែមួយ​បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា CamEd Business School។

ជាមួយគ្នានេះ សិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សា នៅសាលាCamEd Business School សុទ្ធតែក្លាយ ជាអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង សវនកម្មទាំងវិស័យរដ្ធនិងឯកជន។

ដូចនេះប្អូនៗសិស្សានុសិស្ស និសិ្សត និយោជក និងនិយោជិកទាំងអស់គ្នា ដែលមានបំណង ចង់ក្លាយជាអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម អាចចុះឈ្មោះដោយមិនគិតថ្លៃតាមរយៈ www.cam-ed.com និងសម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង 023 986 522 / 960 / 961 /លេខទូរស័ព្ទដៃ 012 618 988 ឫតាមរយៈអ៊ីមែល [email protected]