(ភ្នំពេញ)៖ TODAY ISP ជាក្រុមហ៊ុនដំបូងគេ ដែលបានចាប់អារម្មណ៍ និងផ្តល់អតិភាព ដល់ការសិក្សាស្វែងយល់តាមប្រព័ន្ធអ៊ិនធឺណិត ដែលបានតភ្ជាប់នៅតាមវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ ហើយពេលនេះ ក៏កំពុងទទួលបានគាំទ្រខ្ពស់ផងដែរ ពីសំណាក់ សិក្សានុសិស្ស និងអតិថិជនជាច្រើនទៀត នៅតាមបណ្ដាក្រុមហ៊ុននានា។

នៅពេលនេះ ក្រុមហ៊ុន ក៏បានផ្គត់ផ្គង់ប្រព័ន្ធអ៊ិនធឺណិត ដល់វិទ្យាល័យជាច្រើនបន្ថែមទៀតដើម្បីផ្ដល់ភាពងាយស្រួលដល់សិិស្សានុសិស្ស ក្នុងការស្រាវជ្រាវ គ្របឯកសារទាំងអស់ ទាក់ទងនឹងការសិក្សា និងចំណេះដឹងផ្សេងទៀតទាំងជាតិ-អន្ដរជាតិ ដែលជាមូលដ្ឋានចាំបាច់ ដើម្បីពង្រឹងចំណេះដឹង។

ពិសេសនៅក្នុង Facebook Page របស់ក្រុមហ៊ុន TODAY ISP (http://facebook.com/todayispkh) កំពុងបើកឲ្យមានការចុច Likes ដើម្បីជ្រើសរើសយក វិទ្យាល័យ ដែលនឹងត្រូវតភ្ជាប់ប្រព័ន្ធអ៊ិនធឺណិតជូន ក្នុងខែវិច្ឆកានេះ។ ចាប់ពីថ្ងៃ១៧ សប្តាហ៍មុនមក មានអ្នកគាំទ្រចុច Like  Comment និង Share សរុបរហូតដល់ ១៧,៦៨៣នាក់។ វិទ្យាល័យ៣ ដែលកំពុងមានការគាំទ្រច្រើនគឺ វិទ្យាល័យឥទ្រ្ទទេវី (១,៥២៦Likes) វិទ្យាល័យបាក់ទូក (១,៣៩០ Likes) និង វិទ្យាល័យជាស៊ីមសាមគ្គី (១,២៩១Likes)។ ព្រឹត្តការណ៍នេះ នឹងបញ្ចប់ នៅថ្ងៃទី២៤ ហើយលទ្ធផល នឹងប្រកាសនៅថ្ងៃទី២៥ សប្តាហ៍នេះ។

មហិច្ឆតាធំរបស់ក្រុមហ៊ុន គឺបន្តការភ្ជាប់បណ្តាញអ៊ិនធឺណិត ឲ្យដល់គ្រប់វិទ្យាល័យទាំងអស់ ទៅតាមដំណាក់កាលនីមួយៗ។ ដូចនេះ សូមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកគាំទ្រទាំងអស់ ចូលរួមចុច Like Page ក៏ដូចជា Vote ឲ្យសាលាដែលោកអ្នកពេញចិត្តរៀងៗខ្លួន។

ស្របពេលជាមួយគ្នានេះដែរ លោកអ្នក ក៏អាចចូលរួមទទួលយកការបញ្ចុះតម្លៃពិសេស សម្រាប់ការភ្ជាប់តាមក្រុមហ៊ុន ដែលនឹងទទួលបានល្បឿន២០០% ក្នុងឱកាសឆ្នាំថ្មីនេះ។

គម្រោងទី១ គឺល្បឿន ១០Mbps តម្លៃ១១៩ដុល្លារ និង គម្រោងទី២ ល្បឿន ១៦Mbps តម្លៃ១៥៩ដុល្លារ ចំពោះការភ្ជាប់តាមគេហដ្ឋាន ក្នុងក្រុងភ្នំពេញ នឹងទទួលបានល្បឿន ៦Mbps ក្នុងតម្លៃពិសេស២០ដុលា្លរ ក្នុងមួយខែប៉ុណ្ណោះ។

ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖ 087215577 ឬ 023215577 ឬ ចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh ៕