(កោះកុង)៖ កម្លាំងអធិការស្រុកថ្មបាំង និងកម្លាំងអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំឫស្សីជ្រុំ បានចុះរឹបអូសដើមកញ្ឆា៦០០ដើម នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបំផ្លាញចោល ដែលស្ថិតនៅចំណុចក្រោយផ្ទះឈ្មោះ សុខ ហួយ ប្រមាណជាង៣០០ម៉ែត្រ ក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង។

យោងតាមរបាយការបឋម បានឲ្យដឹងថា រុក្ខជាតិញៀនខាងលើដែលសមត្ថកិច្ចធ្វើការបំផ្លាញចោលនេះ មានចំនួន៦០០ដើម ដាំក្នុង១១៤រណ្តៅ។ ឯចំពោះជនសង្ស័យ​បានរត់គេចខ្លួនបាត់ស្រមោល កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ រកមុខសញ្ញាបន្ត​ដើម្បីចាត់ការតាមនីតិវិធី៕