(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ិនអធឺណិត TODAY ISP បានចេញកញ្ចប់សេវាកម្មថ្មី ដើម្បីជាកាដូពិសេស ក្នុងឱកាសបុណ្យអុំទូក និងចូលឆ្នាំសកលនេះ ដោយ គ្រប់ក្រុមហ៊ុន សហគ្រាស អង្គការ ដែលភ្ជាប់អ៊ិនធឺណិត ជាមួយកញ្ចប់ប្រូម៉ូនសិននេះ នឹងទទួលបានល្បឿនគុណនឹងពីរ។

គម្រោងទី១ គឺល្បឿន 10Mbps តម្លៃ១១៩ដុល្លារ និងគម្រោងទី២ ល្បឿន 16Mbps តម្លៃ១៥៩ដុល្លារ ដោយអតិថិជន នឹងមិនតម្រូវឲ្យបង់ថ្លៃតភ្ជាប់ ថ្លៃឧបករណ៍អ៊ុបទិក ឬខ្សែអ៊ុបទិកនោះទេ។

ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖ 087215577/ 023215577 ឬ ចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh ។

គួបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធឺណិត TODAY ISP ជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់ភ្ជាប់អ៊ិនធឺណិត តាមបណ្តាញអ៊ុបទិកក្រោមដី១០០% ជូនអតិថិជន។ ក្រុមហ៊ុនមានសេវាកម្ម ២៤ម៉ោង និងផ្តល់ភាពងាយស្រួល ក្នុងការទំនាក់ទំនង សាកសមបំផុតចំពោះអាជីវកម្មណា ដែលត្រូវការចាំបាច់​នូវអ៊ិនធឺណិតសម្រាប់ការងារប្រចាំថ្ងៃ។
 
កន្លងមកក្រុមហ៊ុន បានចូលរួមក្នុងការលើកស្ទួយវិស័យអប់រំ ដោយបានផ្តល់អ៊ិនធឺណិតឥតគិតថ្លៃជូន វិទ្យាល័យទួលស្វាយព្រៃ និងវិទ្យាល័យសន្ធម៉ុក។ ក្រុមនឹងបន្ត ភ្ជាប់ជូនវិទ្យល័យផ្សេងទៀត ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ នៅលើអ៊ិនធឺណិត៕