(ភ្នំពេញ)៖ ដោយមានការគាំទ្រពី សំណាក់អតិថិជន ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលកន្លងមកនេះ The Pizza Company មានកិត្តិយសក្នុងការផ្តល់ជូន កម្មវិធីពិសេស ក្នុងឱកាសនេះ ដោយរាល់ការជាវ ភីហ្សាខ្នាតកណ្តាល នឹងមានការថែមជូន កូកាកូឡាចំនួន៤កំប៉ុង ដោយឥតគិតថ្លៃ។

ការផ្តល់ជូននេះ ចាប់ពីម៉ោង៨ព្រឹក ដល់១០ព្រឹក សម្រាប់តែការខ្ចប់យកទៅផ្ទះតែប៉ុណ្ណោះ ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

បច្ចុប្បន្ននេះ ភោជនីយដ្ឋាន The Pizza Company មានចំនួន២១ហាង រួមមាន សាខាបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខាធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង រួម ដឹភីហ្សាខមផេនី សាខាចោមចៅ។

The Pizza Company កម្ពុជា ជាហាងភីហ្សាដែល ឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។

EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme)៕