(កំពង់ស្ពឺ)៖ លោក លុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក សោម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងរបស់​លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមនអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ​ថវិកា៣៦លានរៀល ជូនដល់អតីតយុទ្ធជនចំនួន០៩គ្រួសារ មកពី៥ស្រុក ក្នុងខេត្តកំពង់ស្ពឺ ដែលមួយគ្រួសារទទួលបាន ៤លានរៀល។

លោក លុយ ឡុំ បានថ្លែងឲ្យដឹងថា «ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូន ជាប្រពន្ធជាកូនជាម្តាយ នៅប្រាក់ដល់គ្រួសារអតីតយុវជន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដល់បងប្អូនជាអតីតយុវជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិ»

លោកបន្តថា «បងប្អូនជាអតីតយុវជនបើមាន បញ្ហាលំបាកផ្នែកណាមួយ ជាពិសេសការបើប្រាក់សហសង្គ្រោះក្រុមការងារនេះ និងដោះស្រាយជូនសមាជិក នៃសមាគមយុទ្ធជនខេត្តបានជំរុញ និងពន្លឿនការងារ​ដល់បងប្អូន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឲ្យបានឆាប់ក្នុងបញ្ជីរបស់សមាគមផងដែរ» ។

លោកបានបន្ថែមថា «ដោយមួយរយៈនេះគេបានសង្កេតឃើញ សមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាគ្រួសារ អតីយុទ្ធជនរស់នៅក្នុងខេត្តទាំងអស់ ដើម្បីឆ្លើយតបនូវ គុណបំណាច់ និងផ្តល់ជំនឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបង្កើតឡើងសមាគម អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងទ្រទ្រង់ ទាំងផ្នែកជីវភាព ទីជំរកស្នាក់នៅ ប្រាក់បៀវត្សន៍ ដល់យុទ្ធមិត្តដែលបានបាត់បង់កាយសម្បទា មិនអាចបំពេញកិច្ចការបន្តទៀតបាន»។

ក្នុងនោះសមាគម និងខិតខំបន្ត ការប្រមូលផ្តុំចលនា កៀងគរកចំណូលមកជួយគាំទ្រសមាគមន៍ ឲ្យមានភាពរលូន រីកចម្រើន ឲ្យបងប្អូនទទួលបានប្រាក់ជួយសង្គ្រោះ ទាន់ពេលវេលាដល់​អតីយុទ្ធមិត្តយើងផងដែរ។

លោកបានបព្ជាក់ទៀតថា ហើយសមាគមមានស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍  ខិតខំពង្រឹងការអភិវឌ្ឍសមាគមន៍ឲ្យមានការ រីកចម្រើន និងដំណើរការមានភាព​ប្រសើរ ជាពិសេសខិតខំដោះស្រាយប្រាក់បេឡាមរណៈ សង្គ្រោះជូនអតីតគ្រួសារយុទ្ធជន ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋជា គ្រួសារអតីតយុទ្ធជន ក្នុងស្មារតី មនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា ៕