(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសផ្លាស់ប្ដូរតំណែង អធិការនគរបាលចាស់ ក្នុងស្រុកត្រាំកក់ លោក យ៉ង់ វុទ្ធី ឲ្យទៅបម្រើការងារ ក្នុងការិយាល័យបុគ្គលិក នៃស្នងការដ្នាននគរបាលខេត្តតាកែវ និងជំនួសដោយលោក ឌុក ឌីយ៉ា ជាអធិការនគរបាលថ្មី ក្នុងស្រុកត្រាំកក់ វិញ។

ការលើកឡើងបែបកំប្លែង នៅប្រទេសកម្ពុជាក្រោយពីលោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាបង្ហោះសារបែបកំប្លែងៗខ្លីៗ ដោយមានខ្លឹមសារថា៖

* ការផ្លាស់ប្តូរអធិការនគរបាលស្រុកត្រាំកក់ ក្រោយលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ 

* លោក ដូណាល់ ត្រាំ ពុំមានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវឡើយ ហើយលោក ត្រាំ ក៏ពុំមានជាប់សាច់ឈាម ជាមួយលោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួង ទូរគមនាគមន៍កម្ពុជានោះទេ

* ហើយក៏មិនមែនជាម្ចាស់ហាងគុយទាវ កំពង់ត្រាំ ផងដែរ។

* ចំណីអាហារដែលលោក ដូណាល់ ត្រាំ ចូលចិត្តពិសារជាងគេនោះគឺ ស្វាយត្រាំ និងកន្ទួតត្រាំ។

សូមបញ្ជាក់ថា សារខ្លីខាងលើនេះជាសារបែបកំប្លែងលេង ដែលគេបង្ហោះលើបណ្តាញសង្គមនៅថ្ងៃដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី៕