(ភ្នំពេញ)៖ ការទទួលទានអាហារពេលព្រឹក គឺជាទម្លាប់​មួយរបស់មនុស្សទូទៅ គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដើម្បីឲ្យរាងកាយ មានភាពមាំមួន មានកម្លាំង ពលំ អាចបំពេញកិច្ចការងារ ប្រកបដោយជោគជ័យបាន។ បន្ទាប់ពីការទទួលទាន​ អាហារពេលព្រឹក ក្លាយជារឿងមួយដ៏សំខាន់ សម្រាប់មនុស្សម្នាក់ៗហើយនោះ តើលោកអ្នកគួរតែជ្រើសហាង​មួយណា​ដែលលោក​អ្នកគិតថា មានអាហារពេលព្រឹក ចំអិនឡើង ប្រកបដោយរសជាតិឆ្ងាញ់ពិសារ នៅក្នុងទីក្រុងភ្នំពេញ?

ហាង​គុយទាវឆ្ងាញ់​​ទសវត្ស​រ៍​៦០ សូមធ្វើការណែនាំ លោកអ្នកនូវអាហារពេលព្រឹក ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ​ជាមួយនឹងមុខម្ហូបជាច្រើន ជាពិសេសគឺមុខម្ហូប ហ្វើឡាវ ដែលល្បីល្បាញ​នៅហាង ទសវត្ស​រ៍​៦០ ជាយូរឆ្នាំមកហើយ។ លើកពីនេះ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្ត​ដល់អតិថិជន ដែលតែងតែគាំទ្រ និងចូលចិត្តមកញ៉ាំអាហារ ​ក្នុងហាងទសវត្សរ៍៦០ រហូតមក នៅក្នុងឱកាស​បើកដំណើរការ​​ឡើងវិញ (សាខានៅក្បែរស្ថានទូតចិន) ​ហាងគុយទាវឆ្ងាញ់​ទសវត្សរ៍៦០ មានការផ្ដល់​ជូនពិសេស ដល់អតិថិជន នូវភេសជ្ជៈសុខភាព ដ៏មានឱជារសឈ្ងុញឆ្ងាញ់ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក ប៊ុន គឹមសាន ម្ចាស់ហាងគុយទាវឆ្ងាញ់ ទសវត្សរ៍៦០ បានថ្លែងប្រាប់ Fresh News ថា ក្នុងឱកាសដែលហាងរបស់លោក បានបើកដំណើរការសាខាទី១​​ឡើងវិញ ​ដែលមានទីតាំងនៅក្បែរ​ស្ថានទូតចិន (ខាងលិចស្ថានទូតចិន) ទើបនឹងការ​កែសម្រួល​សោភណ្ឌភាព​ថ្មី ធំទូលាយជាងមុន ហាងយើងខ្ញុំ​នឹងមានការផ្ដល់ជាពិសេស ដល់អតិថិជន ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាអបអរសាទរ ថ្លែងអំណរគុណដល់អ្នកគាំទ្រ ហាងរហូតមក។ ភេសជ្ជៈសុខភាពស្រស់ៗ ដែលអតិថិជន​ទទួលបាន ដោយឥតគិតថ្លៃ នៅពេលចូលពិសារគុយទាវ, ហ្វើឡាវ ឬគុយទាវខគោ ក្នុងហាងទសវត្សរ៍៦០ មានដូចជា ទឹកសណ្ដែក​ក្រហម-ខ្មៅ-ខៀវ, ទឹកត្រាវ, ទឹកល្ពៅ និងទឹកពោត ជាដើម។

ម្ចាស់ហាងរូបនេះ បានបន្តថា ហាងគុយទាវឆ្ងាញ់​ទសវត្សរ៍៦០ គឺជាហាងមួយមានឈ្មោះ​ល្បីល្បាញ ជាយូរមកហើយ ព្រោះតែម្ហូបអាហារ ត្រូវបានចំអិនឡើង ផ្ដោតសំខាន់លើគុណភាព រសជាតិ អនាម័យ និងគិតគូដល់សុខភាព អ្នកទទួលទានជាចំបង ដោយអាហារដែលអតិថិជន​​​ទទួលស្គាល់ ហើយតែងតែចូលចិត្តញ៉ាំ​ជាងគេ គឺមានដូចជា គុយទាវទូក, ហ្វើឡាវ និងគុយទាវខ​គោ ជាដើម។

លោកបន្ថែមថា លើសពីនេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហាងទសវត្សរ៍៦០ នឹងមានមុខម្ហូបពិសេសៗ ជាច្រើនទៀត ដូចជា បាយឆា-មីឆាសាំងហ្គាពួរ, ម្ហូបបែបហុងកុង, ថៃ,វៀតណាម និងឡាវ ដែលសុទ្ធសឹងតែមាន​ ឱជារសឆ្ងាញ់ពិសារ​ ដើម្បីបំពេញសេចក្ដី​ត្រូវការ​​របស់អិថិជន នូវមុខម្ហូបបរទេសដ៏សម្បូរបែប បន្ថែមទៀត​។

សូមបញ្ជាក់ថា ការផ្ដល់ជូនភេសជ្ជៈសុខភាព ពីហាងទសវត្សរ៍៦០ ក្នុងឱកាសដំណើរការសាខាថ្មី​ឡើងវិញនេះ គឺមានតែនៅសាខាទី១ ស្ថិតនៅក្បែរស្ថានទូតចិន តែប៉ុណ្ណោះ ខណៈហាងចាប់បើកលក់​ពីម៉ោង៦ព្រឹក ដល់ម៉ោង១១៖០០នាទីថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ៕