(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាព Fresh News នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជា បានបន្តកើនឡើងវិញ ក្នុងរយៈពេលពីរខែជាប់គ្នាចុងក្រោយនេះ ខណៈរយៈពេល១០ខែ កម្ពុជាអាចនាំចេញអង្ករ បានជាង៤២ម៉ឺនតោនកើន៣%។

តាមរបាយការណ៍ រយៈពេល២ខែចុងក្រោយនេះ ពោលគឺចាប់ពីខែកញ្ញា ដល់ ខែតុលា ការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងគំហុករហូត ដល់ជាង៥៣ភាគរយ។ នៅខែកញ្ញា នាំចេញបានជាង៤ម៉ឺនតោន កើត៥៣.៦០ភាគរយ និងខែតុលា កន្លងទៅនេះ នាំចេញបាន៦ម៉ឺនតោន កើតឡើង៥៣.៦០ភាគរយដូចគ្នា។

ដោយឡែកបើសរុបរយៈពេល១០ខែ ចាប់ពីខែមករា ដល់ តុលា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួន ៤២១,៥២១តោន កើន៣.៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៤០៨១,៦៩តោន៕

សូមអានរបាយការណ៍នៃការនាំចេញអង្កររបស់កម្ពុជា រយៈពេល១០ខែទាំងស្រុង៖