(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Thai AirAsia បានសម្ពោធជើងហោះហើរថ្មីរបស់ខ្លួន ដោយធ្វើដំណើរត្រង់ពី សៀមរាប ទៅភូគេត កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ។ ជើងហោះហើរត្រង់នេះធ្វើឱ្យ AirAsia ក្លាយជាក្រុមហ៊ុន អាកាសចរណ៍ដំបូងគេ ដែលធ្វើប្រតិបត្តិការហោះហើរបែបនេះ។

តាមរយៈជើងហោះហើរថ្មីលេខ FD630 ភូគេត-សៀមរាប និងលេខ FD631 សៀមរាប-ភូគេត ដែលដំណើរការដោយយន្តហោះ Airbus A320s នោះ AirAsia ពេលនេះដំណើរការជើងហោះហើរពីសៀមរាបប្រទេសកម្ពុជា​ ទៅកាន់ទិសដៅធ្វើដំណើរចំនួន២ នៅក្នុងប្រទេសថៃ ដោយធ្វើដំណើរពីសៀមរាប-បាងកក (អាកាសយានដ្ឋានដនមឿង) ២ជើងរាល់ថ្ងៃ និង សៀមរាប-ភូគេត ១ ជើងរាល់ថ្ងៃ៕