(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់ខ្លួនមុខសញាជួញដូរ៨នាក់ មុខសញប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥.១៥ក្រាម និង១០កញ្ចប់តូច ថ្នាំមេតំហ្វេតាមីន (wy)១គ្រាប់។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប​១ករណីឃាត់ខ្លួនម្នាក់,នគរបាលខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់​​ នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួ​ន​​ម្នាក់ និងនគរបាលខេត្ត​កំពង់​​ស្ពឺ​​ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក៕